លោក ត្រាន់ លូ ហ្គាង (Tran Luu Quang) ឧបនាយករដ្ឋមន្ត្រី របស់ វៀតណាម កាលពីថ្ងៃចន្ទ បានទៅសួរសុខទុក្ខ ជនរងគ្រោះនៅក្នុងការវាយប្រហារ ដោយកាំភ្លើង ដែលបានសម្លាប់មេឃុំពីរនាក់ និងមន្ត្រីប៉ូលីសបួននាក់ នៅក្នុងខេត្ត ដាក់ឡាក់ ( Dak Lak) ដែលនៅជាប់ខេត្តមណ្ឌលគិរី របស់កម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានចុះសួរសុខទុក្ខគ្រួសារមន្ត្រីនគរបាលចំនួន ៤នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារ និងមន្ត្រីនគរបាលចំនួន ២នាក់ ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ផងដែរ។
អាជ្ញាធរបាននិយាយថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ និងការរឹបអូសបានអាវុធ មួយចំនួនគិតត្រឹមថ្ងៃត្រង់ថ្ងៃច័ន្ទ។
រដ្ឋាភិបាលវៀតណាម បានប្រកាសនឹងផ្តល់សំណងដល់គ្រួសារមន្ត្រីប៉ូលិសបួននាក់ ដែលត្រូវបានសម្លាប់ក្នុង ការវាយប្រហារនូវទឹកប្រាក់ចំនួន ១០០ លានដុង ស្មើនឹង ៤ ២៦០ដុល្លារក្នុងម្នាក់ៗ ចំណែកប៉ូលិសរងរបួសទាំងពីរនាក់ នឹងទទួលបានម្នាក់ៗ ៥០លានដុង ៕