ចាប់តាំងពីខែតុលាឆ្នាំ២០១៨ ក្រោយពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរអ៊ីរ៉ង់រហូតដល់បច្ចុប្បន្ននេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងកាន់តែ ខ្លាំង ដោយមេដឹកនាំនៃប្រទេសទាំងពីរបានព្រមានគ្នាទៅវិញទៅមក រួមទាំងប្រឈមមុខដាក់ គ្នា ខាងកងកម្លាំងយោធាផងដែរ ដែលនេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយ RT នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ។
មន្ទីរបញ្ចកោណអាមេរិកបានព្រមានវាយប្រហារកម្ទេចនាវាដឹកទំនិញ និងនាវាដឹកប្រេងឥន្ធនៈ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនប្រទេសនេះហ៊ានប៉ះពាល់នាវាអាមេរិក ។
ការព្រមានរបស់មន្ទីរបញ្ចកោណ ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីកំពូលខាងយោធាអ៊ីរ៉ង់ បានព្រមានវាយប្រហារកម្ទេចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិក ដោយប្រើមីស៊ីលតែ មួយគ្រាប់របស់ខ្លួន ៕
