ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត

ឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមប្រចាំខេត្តព្រះសីហនុ បាននាំសមាជិកសមាជិកា ទៅបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ ដែល កំពុងខ្វះខាតឈាម  ដើម្បីសង្គ្រោះជីវិតមនុស្ស ទើបរូបលោក បានអំពាវនាវដល់សមាជិកសមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម  ដើម្បីបរិច្ចាគឈាមឲ្យបានច្រេីនសម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។

ឧកញ៉ា វណ្ណ សុខហេង បានអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងស្ថាប័ននានា ជាពិសេស លោក-លោកស្រី ប្រធាន-អនុប្រធានសហគ្រាសធុនតូច និងមធ្យមទាំងអស់ នាខេត្តព្រះសីហនុ ជួយកៀរគរសមាជិកស្ម័គ្រចិត្តរបស់ខ្លួន ឲ្យមកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃខាងមុខទៀត ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត។

លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានសាទរ ចំពោះសកម្មភាពមនុស្សធម៌ របស់សមាជិក-សមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលតែងចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់នាពេលមក។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នេះ គឺជាលើកទី៤ ហើយដែល លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បានដឹកនាំសមាជិកមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ស្របពេលមន្ទីរពេទ្យកំពុងត្រូវការឈាមប្រើប្រាស់ប្រចាំថ្ងៃ ជាចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យ៕