ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន ប៊ីលាន ស៊ីធី បានចេញសេចក្តីអំពាវនាវ ឲ្យ បុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះបញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ប្រយោជន៍ឡើយ

ភ្នំពេញ: ក្រុមហ៊ុន បី លាន ស៊ីធី បានចេញសេចក្តីអំពាវនាវ ឲ្យ បុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដែលអះអាងថា ជាជនរងគ្រោះ មកសហការ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះបញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ប្រយោជន៍ឡើយ។

យោងតាងសេចក្តី បញ្ជាក់ពីក្រុមហ៊ុនខាងលើឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្តើមសាងសង់ផ្ទះលក់ និងលក់ផលិតផលសម្រស់ជូនអតិថិជន ចាប់ពីឆ្នាំ ២០២១ រហូតមក ដល់បច្ចុប្បន្ននេះ ហើយអតិថិជនដែលបានទិញផ្ទះសម្រាប់រស់ នៅក៏បានចំណេញពីការឡើងថ្លៃនៃផ្ទះដែលកំពុងរស់ នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗផលិតផលសម្រស់ក៏បានចំណេញរាប់ម៉ឺនដុល្លារមកហើយដែរ។

សេចក្តីជូនដំណឹងលើកឡើងថា មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចជាសកល ប្រទេសយើងក៏មិនអាចជៀសផុតបានដែរ ជាពិសេស ខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់ តែធំជាងអតិថិជនទៅទៀត ។

សូមបញ្ជាក់ថា ការជូនដំណឹងនេះធ្វើឡើង បន្ទាប់ពី លោក ហាក់ សាឡាត់ និងអ្នកស្រី អ៊ុំ ស្រ៊ាង តំណាងអោយពលរដ្ឋខ្មែរ៦ នាក់ និងលោកស្រី ងន់ គីមឈន់ តំណាងអោយកម្មករខ្មែរនៅកូរ៉េចំនួន១៣នាក់ បានចេញវីដេអូ ជាសាធារណៈនាពេលថ្មីៗនេះដោយលើកឡើងថា ពួកគេជាកសិករក្រីក្រ យកប្លង់ដី ប្លង់ផ្ទះ ដាក់នៅធនាគារ បានលើកឡើងថា ពួកគេបានការប្រាក់ពីក្រុមហ៊ុន ដូចបំណង ចុងក្រោយ ក្រុមហ៊ុនលេង ១ក្បាច់ដាច់ផ្ងារទឹង ពេលនេះទទូចសុំអោយ តុលាការ ខេត្តសៀមរាប ជាពិសេស សម្តេច បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៏ជូនពួកគាត់ដោយក្តីអនុ គ្រោះផង។
ចំណែកក្រុមហ៊ុន បានលើកឡើងថា
ដោយកន្លងមកមានការយល់ខុសមកលើក្រុមហ៊ុន និងការងារឯកជនរបស់បុគ្គលិក ក្រុមហ៊ុន សូមធ្វើការបញ្ចប់ការយល់ខុសនេះដើម្បីការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងដើម្បីជាផលប្រយោជន៍របស់អតិថិជនដែលពាក់ពន្ធ ជាមួយនឹងការផ្ដល់កម្ចីទៅឲ្យបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ។

ក្រុមហ៊ុ នសូមឈរជំហរជាអាជ្ញាកណ្តា ល ដើម្បីធ្វើការសម្រប សម្រួលអោយបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ធ្វើការទូទាត់ប្រាក់កម្ចីជូនអតិថិជនវិញទៅតាមលទ្ធភាព នៃស្ថានភាពវិបត្តិសេដ្ឋ កិច្ចជាសកលជាក់ស្ដែង និងជាតំណាក់កាលរយះពេល ១២ខែដាច់ខាតមិនអោយអតិថិជនប្រឈមនិងការខាតបង់ប្រាក់ដើម ឡើយ ។

សូមអតិថិជនទាំងអស់មេត្តាទទួលយកភាពមានទំនួលខុសត្រូវនេះពីបុគ្គលិកក្រុមហ៊ុនទាំង២៥រូបដោយក្ដីអនុគ្រោះ និងសហការដើម្បីរួមគ្នាដោះស្រាយបញ្ហានេះបញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ប្រយោជន៍របស់ភាគីណា មួយកើតឡើងឡើយ ។

ក្រុមហ៊ុន សូមគោរពអញ្ជើញអតិថិជនទាំងអស់មេត្តាយកឯកសារដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចី មករៀបចំឯក សារបញ្ចប់ការទូទាត់ដើម និងការប្រាក់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំង២៥រូបនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ឈរលើគោលជំហរជាអាជ្ញាកណ្តាល ក្រុមហ៊ុ ននិងធ្វើការ ត្រួតពិនិត្យបន្ថែមនៅគ្រប់កិច្ចសន្យាទាំងអស់ដែលបុគ្គលិកទាំង២៥រូបបានធ្វើជាមួយអតិថិជនដោយគ្មានការកែប្រែឡើយ។

ហេតុ ដូចនេះ បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណាមួយដែលបានយកឈ្មោះក្រុមហ៊ុន ឬឈ្មោះបុគ្គលិកទាំង២៥រូប ទៅផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុន។

លើសពីនេះ ដូចជាបុគ្គលិកទាំង២៥រូប លើអង្គហេតុដែលផ្ទុយពីការពិតនោះក្រុមហ៊ុន នឹងប្រើប្រាស់សិទ្ធិដើម្បីតតាំងតាមផ្លូវច្បាប់ក្នុងការការពារកេរ្តិ៍ឈ្មោះកិត្តិយស របស់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ និងសូមឲ្យតុលាការផ្ដន្ទាទោសទៅបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើតាមនីតិវិធីច្បាប់។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រនិងមានបំណងល្អជាមួយក្រុមហ៊ុន។