កំពង់ស្ពឺ៖ លោក ម៉ម សុវណ្ណ ប្រធានសហគមន៍អ្នកដាំអំពៅ និងជាតំណាងពលរដ្ឋ នៅចំណុចវាលកំរៀង មេឃុំសង្កែស្រទាទប ស្រុក¬ឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងមានបញ្ហាដីធ្លីដ៏រាំដៃអស់រយះពេលជិត ២០ឆ្នាំមកនេះ បានមានប្រ សាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីថ្ងៃទី១៦ខែវិច្ឆិកានេះថា ក្នុងនាមប្រធាន សហគមន៍អ្នកដាំអំពៅ និងតំណា ងពលរដ្ឋ ៤៧០គ្រួ សារ ដែលរង់ចាំដំណោះស្រាយ ជិត២០ឆ្នាំមកនេះ សូមស្នើសុំទៅអភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មេត្តាជួយអន្តរាគមន៍ និងសម្របសម្រួល ជំរុញបង្កើតគណកម្មការចុះវាស់វែងកំណត់ក្បាលដីជួនប្រជាពលរដ្ឋ ព្រោះដល់ពេលវេលាដែលពលរដ្ឋត្រូវបង្កបង្កើតផល ដើម្បីចិញ្ចឹមជីវិត និងដោះស្រាយជីវភាពគ្រួសារ ។
តំណាងពលរដ្ឋគឺ លោក ម៉ម សុវណ្ណ បានអះអាងថា «បើសិនជាអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងអាជ្ញាធរពាក់ព័ន្ធមិនរកយុត្តិធម៌ដល់ប្រជាពលរដ្ឋនោះទេ គឺ ក្រោយបុណ្យអុំទូក ពួកគាត់នឹងរៀបចំលិខិតស្នើសុំអន្តរាគមន៍ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ដើម្បីរកដំណោះស្រាយជាថ្មីម្តងទៀត ព្រោះវិវាទដីនេះ បានអូសបន្លាយជិត២០ឆ្នាំមកហើយ»។
តំណាងប្រជាពលរដ្ឋខាងលើមានជំនឿថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តចមហាបវធិបតី ហ៊ុន ម៉ាណែត នឹងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ៤៧០ គ្រួសារ ស្ថិតនៅ ចំណុច វាលកំរៀង មេឃុំសង្កែស្រទាទប ស្រុក¬ឪរ៉ាល់ ខេត្តកំពង់ស្ពឺ ជាក់ជាមិនខាង។
លោក ម៉ម សុវណ្ណ បានបន្តទៀតថា រហូតមកដល់ពេលនេះ តំណាងប្រជាពលរដ្ឋ មានទាំង សជណ ទីស្តីការគណរដ្ឋមន្រ្តី លេខ ៩៦ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ចំណារពីខុទ្ធកាល័យសម្តចតេជោ អតីតនាយរដ្ឋមន្រ្តី កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២០ និងលិខិតស្នើសុំអន្តរាគមន៍ទៅអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០២០ ក៏អាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានដំណោះស្រាយដល់ពលរដ្ឋនោះដែរ ប៉ុន្តែរហូតដល់ចុងក្រោយនេះ មានចំណារពីក្រសួងមហាផ្ទៃ ទើបអភិបាលខេត្តកំពង់ស្ពឺ ចេញលិខិត ចំណារឲ្យចុះកំណត់ព្រំនិងក្បាលដីជូនពលរដ្ឋ ប៉ុន្តែ ក្រោយមកក៏ស្ងាត់ទៅវិញរហួតដល់សព្វថ្ងៃនេះ ។
ចំណែក លោក ណន សាវុន មេឃុំសង្កែស្រទាទប ស្រុក¬ឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សហគមន៍ដាំអំពៅរបស់លោក ម៉ម សុវណ្ឌ ពីមុនមកគឺ បានមកចាប់ដីនៅទីនេះទេ ដែលនាំគ្នាមកទិញដី ដោយបានកាន់កាប់ប្រជាជនប្រមាណ ២០គ្រួសារតែប៉ុណ្ណោះ ។
ប៉ុន្តែកំឡុងឆ្នាំ២០០៤និង២០០៥ អ្នកដែលបានរស់នៅ លើដីគេ ស្រាប់តែមានយុទ្ធនាការឲ្យដោះស្រាយជាគោ លនយោបាយឲ្យរុះរើចេញអស់ ពីទីនោះជាង២០គ្រួសារ រួចមកហើយ។
នៅពេលសួរថា តើ លោក ម៉ម សុវណ្ណ ជាប្រធានស ហគមន៍អ្នកដាំអំពៅ ឬយ៉ាងណា លោក មេឃុំសង្កែសា ទប បានបញ្ជាក់ថា «ការពិតទៅកាន់កាប់ដីនិងមានស ហគមន៍គាត់បង្កើតមែន ក៏ប៉ុន្តែថ្នាក់ស្រុក ខេត្តគេមិនមានចុះហត្ថលេខាទទួលស្គាល់នោះទេ ហើយបើពូក គាត់ចាប់ដីគឺ បានចាប់មែន ក្រោយមកក៏គេឲ្យរុះរើចេញកាលពី ឆ្នាំ២០០៤និង២០០៥ មកម្លេះ ជុំវិញការដាំអំពៅទីនោះគឺពួកគាត់មិនបានដាំនោះទេ។
យោងតាម តំណាងអ្នកភូមិវាលកំរៀង ៤៧០ គ្រួសារ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ «ប្រវត្តិដីនោះគឺ ដើមឡើយ ប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលដាំអំពៅ ប៉ុន្តែក្រោយមកពេលឃើញក្រុមហ៊ុនប្រមូលទិញអំពៅពីពលរដ្ឋ ក៏រៀបចំនិងចងក្រងជាសហគមន៍នេះឡើង ដោយប្រមូលផ្តុំគ្នាដាំអំពៅលក់ឲ្យទៅក្រុមហ៊ុន ប៉ា ស៊ីហ្វិច ឌែតា ត្រេដឌីង និងស៊ីព ភីង អិលធីឌី ។
បន្ទាប់មក ក្រុមហ៊ុនខាងលើបានក្ស័យធន់មិនបានទិញនិងប្រមូឡអំពៅ ពីពលរដ្ឋបន្តទៀតទេ ដោយមានដំណឹងថា ក្រុមហ៊ុន បានលួចរៀបចំកសារធ្វើប្លង់លើដីពួកគាត់ ទើបកើតមានវិវាទដ៏រាំរៃនេះកើតឡើងរហូតដល់សព្វថ្ងៃនេះ ។
សូមជម្រាបថា សហគមន៍អ្នកដាំអំពៅដែលមានប្រជាពលរដ្ឋ ចំនួន ៤៧០គ្រួសារលើផ្ទៃដីទំហំ ៣.៧៣៩ហិ កតាគឺបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ រហូតដល់ឆ្នាំ២០២០ កន្លងមកនេះ ទីស្តីការគណះរដ្ឋមន្រ្តី បានចេញលិខិតលេខ ៩៦ សជណ ចុះថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ជម្រាបមក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរដែនដី ដែលពាក់ព័ន្ធរៀបចំចុះវាស់វែង ចុះបញ្ជីក្បាលដី និងចេញវិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ដោយស្របច្បាប់ជូនដល់ប្រជាពលរដ្ឋ ៤៧០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ អ្នកដាំអំពៅនេះ។
ប៉ុន្តែរហូតមកដល់ពេលនេះ សហគមន៍អ្នកដាំអំពៅព្រមទាំងប្រជាពលរដ្ឋ នៅតែមិនទាន់ទទួលបានដំណោះស្រាយឬដំណឹងនៃការប្រគល់វិញ្ញាបណ្ណបត្រសម្ភា ល់ម្ចាស់អចលនវត្ថុនៅឡើយ។
លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២២ បានចេញលិខិតបញ្ជាបេសកកម្ម ចាត់តាំងមន្រ្តីឲ្យទៅចុះពិនិត្យករណី ការស្នើសុំរបស់ លោក ម៉ម សុវណ្ណ
តំណាងប្រជាពលរដ្ឋ៤៧០គ្រួសារ រួចមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញតំណាងប្រជាពលរដ្ឋខាងលើ មកប្រជុំពិភាក្សា ជុំវិញការស្នើសុំចុះបញ្ចីក្បាលដី ដោយពន្យាពេលរហូតដល់ឆ្នាំ២០២៣នេះ នៅគ្មានចមចម្លើយឬដំណោះស្រាយនៅឡើយទេ។
កាលពីថ្ងៃទី៧ខែគុម្ភ៖ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតស្នើសុំអន្តរាគមន៍តំណាងពលរដ្ឋទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ជួយពន្លឿនការវាស់វែងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៤៧០គ្រួ សារលើផ្ទៃដីទំហំ ៣.៧៣៩ហិកតា ស្ថិតនៅចំណុចវាលកំរៀង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ពាក់ព័ន្ធនិងករណី នេះ កន្លងមក ក្រសួងមហាផ្ទៃធ្លាប់បានបង្វែរសំណុំរឿងនេះ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ពិនិត្យនិងដោះស្រាយរួចហើយ តាមរយៈលិខិតលេខ ៣៤១៧ សជណ ចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២។
ដោយសារតែមិនទាន់មានដំណោះស្រាយនេះហើយ ទើបតំណាងប្រជាពលរដ្ឋខាងលើ កាលពីថ្ងៃទី១៦ខែ វិច្ឆិកានេះ បានចេញជាថ្មី ដើម្បី ទទួចស្នើសុំទៅសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ទៅអភិបាលខេត្តកំពង់ស្ពឺ ដើម្បីពន្លឿនការចុះវាស់វែងក្បាលដី ជូនដល់ពួកគាត់ចំនួន ៤៧០គ្រួសារ និងទំហំ ដីទំហំ ៣.៧៣៩ហិកតានេះផង។