ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។លោក ថាក់ សុីនទោះបីមានជម្ងឺក៍បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អុីង កូនស្រីពៅនិងជាប្រធានគណបក្សភឿថៃផងដែរ។
ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុងអុីងប្រធានគណបក្ស ភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ ១៤និង១៥មិនា២០២៤ខាងមុខ។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយះពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕