ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹងភាពជាដៃគូជាមួយសេវាករចែកចាយអគ្គិសនីដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ប្រកបដោយគុណភាព យុត្តិធម៌និងការទទួលខុសត្រូវផ្នែកបរិស្ថាន៕