ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើមានអ្វីនៅពីក្រោយនៃការប្រែប្រួល លើសំណុំរឿងព្រហ្មទណ្ឌ ករណីឧត្តមសេនីយ៍ឯក សេង គង់ ទើបតុលាការក្រុងភ្នំពេញសម្រេចលើកលែងបទចោទរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ទាំងដើមបណ្តឹងនិងមតិមហាជ នមួយចំនួន បានដាក់ការសង្ស័យជាបន្តបន្ទាប់ថា តើមានអ្វីនៅពីក្រោយនៃការប្រែ ប្រួល លើសំណុំរឿងព្រហ្មទណ្ឌដែលមានដើមបណ្តឹង លោក ព្រំ ឡុងនី និងឧត្តមសេនីយ៍ឯក សេង គង់ ជាជនជាប់ចោទត្រឹមតែមួយភ្លេតសោះដំណើរការនីតិវិធីនៅតុលាការមានការប្រែប្រួលលឿនស្ទើរនឹកស្មានមិនដល់រហូតឥឡូវនេះ តុលាការក្រុងភ្នំពេញបានសម្រេចលើកលែងបទចោទរំលោភលើទំនុកចិត្តឲ្យ ឧត្តមសេនីយ៍ឯកសេងនៅក្រៅឃុំ ។

លោក ព្រំ ឡុងនី ដើមបណ្តឹង ក្នុងសំណុំរឿងព្រហ្មទណ្ឌ បានសម្តែងការខកចិត្តជាខ្លាំង បន្ទាប់ពីមានសេចក្តីសម្រេចរបស់ចៅក្រុមស៊ើបសួររួចមកលោកបានចាត់ទុកសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលបានសម្រេចលើកលែងការចោទប្រកាន់លើជនត្រូវ ចោទឈ្មោះ សេង គង់ ពីបទរំលោភលើទំនុកចិត្ត គឺជាសេចក្តីសម្រេចដែលមិនត្រឹមត្រូវតាមអង្គហេតុនិងអង្គច្បាប់ពីព្រោះមានភស្តុតាងពិតប្រាកដដែលបញ្ជាក់ថាឧតត្តមសេនីយ៍ឯក សេង គង់ ពិតជាបានបំបាត់ទ្រព្យសម្បត្តិរបស់លោកពិតមែន។

ដោយឡែកជុំវិញសំណុំរឿ ខាងលើនេះដែរ កន្លងមកអ្នកគាំទ្ររបស់សារព័ត៌មាន ដេលីខ្មែរ បានទទួលការទស្សនាច្រើន រាប់ម៉ឺននាក់ នៅពេលរំលេចពីឧត្តមសេនីយ៍ឯក សេង គត់ និងដើមបណ្តឹង ដែលជាបុគ្គលមានឥទ្ធិពលនិងជាអគ្គនាយករងសវនកម្មក្រសួង មហា ផ្ទៃ ប៉ុន្តែហាក់ដូចជាមិនមានអ្នកហ៊ានចូលរិះគន់នោះទេ ទំនងជាខ្លាចឥទ្ធិពលឧត្តមសេនី យ៍រូបនេះឬក៏មិនដឹង ខុសពីការផ្សាយលើវីដេអូព័ត៌មានផ្សេង ៗ។

ជាថ្មីម្តងទៀត ដើម្បីស្វែងរកយុត្តិធម៌ លោក ព្រំ ឡុងនី ក៏បានដាក់ពាក្យ សុំអន្តរាគមន៍ពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីបានចោទប្រកាន់ជំនុំជម្រះលើឧត្តមសេនីយ៍ឯក សេង គង់ តាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ពីបទរំលោភលើទំនុក ចិត្ត។


ការស្នើសុំអន្តរាគមន៍របស់លោក ព្រំ ឡុងនី ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧ ទ្ធរណ៍ នេះធ្វើឡើង ខណៈដែលមានដីកាសម្រេចមួយបានលើកលែងការចោទប្រកាន់ លេខ ៦៧៧-គ ដដចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឃ្លោក ពិសិដ្ឋ បានលើកលែងការចោទប្រកាន់លើឈ្មោះឧត្តមសេនីយ៍ឯក សេង គង់ ហើយ។

ក៏ប៉ុន្តែទោះបែបនេះក្តីទាំងដើមបណ្តឹងនិងមហាជនទូទៅនៅតែមានជំនឿ 100ភាគរយ លើការធ្វើកំណែទម្រង់របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដែលបានបង្កើតគណកម្មការពិសេស កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ រួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង​ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ដោយឡែក ជុំវិញសំណុំរឿង លោក ព្រំ ឡុងនី នេះដែរកាលពីឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីបានចេញលិខិតលេខ ៧៩៦ អ.ក ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ គោរពជូនដំណឹងដល់ ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ស្តីពីការបើកការស៊ើបអង្កេតលើលោក សេង គង់។

នៅក្នុងលិខិតនោះ បានធ្វើលិខិតស្នើសុំឲ្យមានាការការព្យួរតំណែងលោកឧត្តមសេ នីយ៍ឯក សេង គង់ មន្ត្រីនគរបាលជាតិនៅអគ្គសវនកម្មក្រសួងមហាផ្ទៃ គឺជាការចាំបាច់ដើម្បីឱ្យស្ថាប័នតុលាការធ្វើការស៊ើបអង្កេតតាមផ្លូវច្បាប់និងផ្តល់យុត្តិធម៌ និងក្រុមគ្រួសារផងដែរ។

ឥឡូវនេះ បន្ទាប់ពីមានសេចក្តីសម្រេចរបស់ចៅក្រុមស៊ើបសួររួចមក លោក ព្រំ ឡុងនី ហៅ ព្រំ ឡុងឌី អាយុ៥៧ឆ្នាំបានចាត់ទុក សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរដែលបានសម្រេចលើកលែងការចោទប្រកាន់លើជនត្រូវ ចោទឈ្មោះ សេង គង់ ពីបទរំលោ ភលើទំនុកចិត្ត គឺជាសេចក្តីសម្រេចដែលមិនត្រឹមត្រូវតាមអង្គហេតុ និង អង្គច្បាប់ ពីព្រោះមានភស្តុតាងពិតប្រាកដដែលបញ្ជាក់ថា ឧតត្តមសេនីយ៍ឯក សេង គង់ ពិតជាបានបំបាត់ទ្រព្យសម្បត្តិរបស់លោកជាពិតមែន។

ឥឡូវនេះ នៅដំណាក់កាលនៃការប្តឹងឧទ្ទណ៍របស់ លោក ព្រំ ឡុងនី ហៅ ព្រំ ឡុងឌី នោះ ក្នុងការអនុវត្ត នីតិវិធីនៅសាលាឧទ្ធណ៍ នៅពេលខាងមុខនេះគឺមានប្រភពព័ត៌មានអះអាងថា លោកឧត្តមសេនីយ៍ឯក សេង គង់ នឹងឈ្នះក្តីម្តងទៀត ដោយ សារតែ ឧត្តមសេនីយ៍ឯករូបនេះមានសែធំគឺជាមន្រ្តីរាជការដ៏មានឥទ្ធិពលនិងមានមន្រ្តីរាជការជាន់ខ្ពស់ផងដែរ។

លោកឧត្តមសេនីយ៍ឯក សេង គង់ ទាំងនៅអយ្យការនិងនៅចៅក្រមស៊ើបសួរបានទទួលស្គាល់ថា ពិតជាបានចូលហ៊ុនគ្នាទិញដី រួចព្រះរាជ្ញាអាជ្ញាក៏បានចោទ ប្រកាន់ឈ្មោះនេះពីបទរំលោភលើទំនុកចិត្ត ដោយសំអាងហេតុថាឈ្មោះនេះបានតែបំបាត់យកទ្រព្យសម្បត្តិរួមតែម្នាក់ឯង និងបានជូនដំណឹងទៅក្រសួងមហាផ្ទៃផង ប៉ុន្តែឥឡូវនេះ បែរជាទាំងចៅក្រមទាំងព្រះរាជអាជ្ញានាំគ្នាសម្រេចលើកលែងចោទប្រកាន់ទៅវិញ។
នេះបង្ហាញថាលោកឧត្តមសេនីយ៍ឯក សេង គង់ ជាមន្ត្រីនគរបា លជាតិ បម្រើការនៅការិយាល័យសវនកម្មនៃក្រសួងមហាផ្ទៃ ដែលមានទាំងអំណាច និងឥទ្ធិពល ទើបលោក ព្រំ ឡុងនី មានការព្រួយបារម្ភថា លោក សេង គង់ អាចមានឥទ្ធិពលលើប្រព័ន្ធតុលាការដែលកំពុងស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌហើយអាចប៉ះពាល់ដល់ដំណើរការរបស់តុលាការនិង ការស៊ើបអង្កេតជាពិសេសវាអាចប៉ះពាល់ដល់ជនរងគ្រោះ។