ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព អ្នកអធិប្បាយព័ត៌មាននយោបាយដ៏ល្បីមួយរូប និងជាសហប្រធានសមាគមសារព័ត៌មានកម្ពុជាចិនបានបញ្ជាក់ថា អាងអី សុំទោស!

ភ្នំពេញ:លោក សយ សុភាព ដែលគេស្គាល់ថា ជាអ្នកអត្ថា ធិប្បាយព័ត៌មាននយោបាយដ៏ល្បីឈ្មោះនៅកម្ពុជានិងជា សហប្រធានសមាគមសារព័ត៌មានកម្ពុជាចិនបានរិះគន់អត្តចរិត បុគ្គលម ន្រ្តីនគរបាលផ្កាយមួយផ្កាយពីរ ពាក់ស្បែកជើងចូលវិហារនិងសាលាឆទាន អាងអីសុំទោសតើពួកគេស្គាល់បុណ្យ បាបទេ?។

លោក សយ សុភាព បានមានប្រសាសន៍ថា ហើយអស់លោកសុទ្ធតែជាថ្នាក់ដឹកនាំតាមអង្គភាពសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ផ្កាយ១ ផ្កាយ២។តែសកម្មភាពអ្នកមានឋានៈទាំងសុទ្ធតែដុតឱ្យខ្លោចរោយ ឱ្យឆៅ។
អ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីឈ្មោះខាងលើបន្តទៀតថា គួរឈ ប់ឱ្យចុះទៅជួបប្រជារាស្ត្រទៅ។មើលក្នុងរូបភាពនេះស្ទើរតែពិបាកទទួលយកបាន គួរខ្មាសប្រជារាស្ត្រ។

លលោកលើកឡើងថា តែនេះជាសិទ្ធរបស់ថ្នាក់ដឹកនាំទេ។ បើរាស្រសុំទោសទើបត្រូវជាងព្រោះគាត់គ្មានតួនាទីត្រូវដកតែមន្ត្រីទាំងនេះមានតួនាទីត្រូវពិចារណាដូច្នេះថ្នាក់លើថ្លឹងថ្លែងចុះ។

បើតាមយោបល់របស់អ្នកនិយមតាមដានព័ត៌មានហ្វេសប៊ុកថា ថ្នាក់លើដាក់ទណ្ឌកម្មទើបជាការត្រឹមត្រូវ និងការព្រមាន។

ដោយឡែក សម្រាប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រិត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។
សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានះនោះឡើយ៕