ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណាងក្រសួងការងារ ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមសម្របសម្រួលដល់បងប្អូនពលករកម្ពុជាមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ

ភ្នំពេញ: លោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តំណាងដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយ ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោក ង៉ោ ម៉េង ជ្រួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានដឹកនាំកិច្ចប្រជុំរួមគ្។
កិច្ចប្រជុំនេះគឺ ដើម្បីត្រៀមសម្របសម្រួលដល់បងប្អូនពលករកម្ពុជាមានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការងារ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុព័ន្ធអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ និងការិយាល័យនិងប៉ុស្តិ៍ចំណុះការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាំយាម ព្រំ ដូង ភ្នំដី ស្ទឹងបត់ អូរស្មាច់ និងជាំ។

បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូចុះពិនិត្យទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិ ខេត្តបាត់ដំបង ដើម្បីរៀបចំលំហូរទទួលពលករ រួមទាំងពិនិត្យទីតាំងសង់រោងសម្រាប់ចែកទឹកដល់ពលករ និងសម្រាករង់ចាំជិះឡានត្រឡប់ទៅប្រទេសកម្ពុជា៕

#MLVT #HENGSour