ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុក សមវិទ្យា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ :យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១ ៨៣ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ លោក អ៊ុក សមវិទ្យា ក្នុងឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក អ៊ុក សមវិទ្យា ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិរបបសន្តិសុខសង្គម (បច្ចុប្បន្ន ហៅថា បេឡាជាតិសន្តិសុខសង្គម-បសស)នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ មានឋានៈស្មើ រដ្ឋលេខាធិការ អស់ជាច្រើនឆ្នាំមកហើយ ដែលការតែងតាំង និងផ្ដល់ឋានៈចុងក្រោយដោយព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៣២ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ៕