ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសសិង្ហបុរី

(ភ្នំពេញ)៖លោករដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខការទូតសិង្ហបុរី។

ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ លោករដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួង រួមមាន៖លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។

ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

ក្រៅពីនេះ លោក ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovat ion Centre(RIC) របស់សិង្ហបុរីផងដែរ៕

#MLVT #HENGSour