(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្តទាំង២៥ និងលោក លោកស្រី ជាអនុប្រធាននាយកដ្ឋានផងដែរ។
គោលបំណងនៃកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្ត និងស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងពេលបំពេញការងារ និងលើកទិសដៅអនុវត្តបន្តក្នុងខែមិថុនា ឆ្នាំ២០២៤។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិស្វាគមន៍ និងបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រតិភូ ប្រធានអង្គប្រជុំ
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦ និងសាខា ក.ប.ប. ទាំង២៥
៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង
៤. អនុសាសន៍ និងផែនការអនុវត្តបន្ត របស់លោកប្រតិភូ
៥. បញ្ហាផ្សេងៗ