ភ្នំពេញ:ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ។ កន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន ហើយនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា និងមិនបានធ្វើការពិភាក្សាគ្នា។
សម្ដេចតេជោក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់កម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។