ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាន់ ផាន់ណារ៉ា បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្ដីពីមេ-បា និងកូនជ្រូកពូជ ដើម្បីកាត់បន្ថយការនាំចូលមកកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីព្រឹកនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្ដីពីមេ-បា និងកូនជ្រូកពូជ ដើម្បីកាត់បន្ថយការនាំចូលមកព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំក្រោមអធិបតីភាព លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោកប្រធាន សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក លោកស្រី ឬតំណាងប្រធានក្រុមហ៊ុន និងភាគីពាក់ព័ន្ធជាច្រើន។