ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន”Amru Rice ទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុតកម្រិត៣

ភ្នំពេញ:ក្រុមហ៊ុន”Amru Rice ទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុតកម្រិត៣។
អេមរុរ៉ាយស៍មានក្តីសោមនស្សសូមចែករំលែកនូវដំណឹងដ៏គួរជាទីមោទនភាពមួយ គឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ អេមរុរ៉ាយស៍ទទួលបានការបញ្ជាក់ស្តង់ដារ SPR ចំណាត់ថ្នាក់ខ្ពស់បំផុត គឺកម្រិត៣ SRP Verified Level 3 លើការអនុលោមគោលការណ៍ និងស្តង់ដារ SRP Chain of Custody (CoC)។

ការបញ្ជាក់ការទទួលស្គាល់គុណភាពនេះ គឺឆ្លងកាត់លើការវាយតម្លៃគ្រប់ជំហាននៃប្រតិបត្តិការរបស់យើង ដែលរួមមានតាំងពីការទទួលទិញស្រូវ ការសម្ងួត រហូតដល់ឃ្លាំងស្តុក ការកិនកែច្នៃ ការវេចខ្ចប់ ការបិទស្លាកម៉ាកសញ្ញា រដ្ឋបាលគ្រប់គ្រង និងការនាំចេញ។

លោកឧកញ៉ា សុង សារ៉ន បញក្ជាក់ថា យើងប្តេជ្ញាចិត្តក្នុងការផលិតនិងផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារនិរន្តរភាព សម្រាប់ភ្ញៀវរបស់យើងនៅទូទាំងពិភពលោក។ សូមអរគុណចំពោះការគាំទ្រលើដំណើរការងាររបស់អេមរុរ៉ាយស៍ ឆ្ពោះទៅកាន់អនាគតដែលប្រកបដោយនិរន្តរភាព និងស្រស់បំព្រង!។