(ភ្នំពេញ)៖ គណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) បានផ្តល់ពានចំនួន២ ដល់ Econ Group Ltd របស់អ្នកឧកញ៉ា យូ សាម៉េត គឺពានម៉ាកយីហោឆ្នើម (Excellence Brand) និងពានភាពជាអ្នកដឹកនាំឆ្នើម (Excellence Leadership) ហើយការប្រគល់ពានបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី។
អ្នកឧកញ៉ា យូ សាម៉េត ក៏ត្រូវបានគណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) តែងតាំងជាអនុប្រធានកិត្តិយស APC នៅអាស៉ីប៉ាស៉ីហ្វិក។
អ្នកឧកញ៉ា យូ សាម៉េត សម្តែងនូវសុទិដ្ឋិនិយមនិងកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ទាំងនេះ ដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។
ក្រុមរបស់អ្នកឧកអ្នកឧកញ៉ា យូ សាម៉េត មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង១០ ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកថែទាំសុខភាព ការអភិវឌ្ឍអចលនទ្រព្យ និងអាជីវកម្មភោជនីយដ្ឋាន»។
កន្លងមកបានពង្រីកទៅសហរដ្ឋអាមេរិក និងអូស្ត្រាលីរួចហើយ ហើយសង្ឃឹមថានឹងពង្រីកទៅប្រទេសជាច្រើនទៀត រួមទាំងម៉ាឡេស៊ីនាពេលអនាគត៕