ភ្នំពេញ៖ មន្រ្តីជំនាញម្ហូបអាហារខេត្តព្រះវិហារ និងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះបានសហការជាមួយមន្រ្តីមានសមត្ថកិច្ចចុះត្រួតពិនិត្យទីផ្សារដើម្បីស្វែករកទំនិញដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ទប់ស្កាត់នូវរាល់ទំនិញពុំមានអនុលោមភាព ពោលគឺផ្ទុកសារធាតុគីមីហាមខាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផលមន្រ្តីជំនាញដកហូតទំនិញខូចគុណភាពចំនួន ១៤.៨៨គីឡូក្រាម និងធ្វើការណែនាំ អប់រំដល់អាជីវករ ព្រមទាំងបិទស្លាកបង្ហាញពីសុវត្ថិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋក្នុងផ្សារនោះផងដែរ។