ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក​ ប៉ែន វីរៈឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុប្រមាណ ២០រូប។
វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលើកទី ៩ ហើយ ដែលបានបង្កើតជាយន្តការ​មួយ​ក្នុង​ការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែងក្លាយ​ដែលផ្តល់​ការបណ្តុះបណ្តាល​ពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុន​មួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។
ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាល​នេះបាន​សបញ្ជាក់​អំពី​សារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននិងស្ថាប័នអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំង​នឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្ត​មួយអាច​កាត់បន្ថយ​នូវបញ្ហាប្រឈម និងភាពស្មុគស្មាញ​ក្នុងការស្វែងរក​បទល្មើស​របស់​មន្ត្រី​អនុវត្តច្បាប់ ព្រមទាំងអាចធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់។