ភ្នំពេញ: នាព្រឹកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជា ណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតារខ្មែរ» ដោយផ្ទាល់រួមគ្នា។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕
#MLVT #HENGSour