យោងតាមរបាយការណ៍ពីក្រុមហ៊ុន អាយអាយអេស បង្ហាញពីអត្ថប្រយោជន៍នៃការជ្រើសរើសពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេសមាន ដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងជប៉ុន ដោយស្រប ច្បាប់ទៅតាមចំណុច សំខាន់ៗ ដូចខាងក្រោមៈ
ក្រុមហ៊ុន អាយ អាយ អេស ក្រុមហ៊ុន អាយ អាយ អេស គឺជាក្រុមហ៊ុន មួយដែលមានបទពិសោធន៍ខ្ពស់ជាច្រើនឆ្នាំ និងមានជំនាញច្បាស់លាស់ ក្នុងការ បណ្តុះណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ពលការិនីដើម្បីទៅបំរើការងារនៅប្រទេសថៃឡង់ដ៏ ប្រទេសម៉ាឡេស៊ី និង ប្រទេសជប៉ុន ។
ក្រុមហ៊ុន អាយ អាយ អេស ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានការអនុញ្ញាត ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការដែលគាំទ្រ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម។
ជាពិសេស ស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏ ស្ថានទូតប្រទេសម៉ាឡេស៊ី និងស្ថានទូតប្រទេសជប៉ុនដែលមានសមត្ថកិច្ច ប្រចាំនៅកម្ពុជាក្នុងការចេញទិដ្ឋិការការងារដោយយោងតាមអនុសារណៈយោគយល់គ្នារវាងប្រទេស និងប្រទេស ដើម្បីបញ្ជូន និងទទួលពលករ ពលការិនី កាមសិក្សា និងកាមសិក្សាការីបំពេញការងារដោយ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងលើកស្ទួយសេដ្ឋកិច្ចជាតិ ។
តាមគោលការណ៍របស់ក្រុមហ៊ុន ការជ្រើសរើសពលករ ពលការិនីទៅបំរើការងារនៅក្រៅប្រទេសគឺមាន ៣ប្រទេសដូចជា៖ ប្រទេសជប៉ុន ប្រទេសថៃ នឹង ប្រទេសម៉ាឡេស៊ីចែកចេញជា៣វគ្គ ដូចខាងក្រោម៖
វគ្កទី១ គឺប្រទេសជប៉ុន ស្របតាមតម្រូវការរបស់និយោជកជប៉ុន ត្រូវការជ្រើសរើស កាមសិក្សា កាមសិក្សាការីដែលមានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើការងារតាមបណ្តារោងចក្រកាត់ដេរ កសិកម្ម និងសំណង ដោយមានសហជីព និងនិយោជកផ្ទាល់! ធ្វើដំណើរមកកម្ពុជា ដើម្បីសម្ភាសន៍ និងជ្រើសរើសដោយល្អិតល្អន់ ព្រមទាំងធ្វើកិច្ចសន្យាការងារជាមួយថៅកែជប៉ុនដោយផ្ទាល់ មុននឹងដំណើរការឯកសារផ្សេងៗ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះនិយោជកជប៉ុនបានស្នើសុំមកក្រុមហ៊ុនរបស់យើងខ្ញុំ គឺតម្រូវឲ្យជ្រើសរើសបេក្ខជនណាដែលមានចំណេះដឺងផ្នែកភាសាជប៉ុនខ្លះៗ និងបទពិសោធជាមួយការងារពាក់ពន្ធដូចដែលនិយោជកនៅប្រទេសជប៉ុនកំពុងប្រតិបត្តិការពាណិជ្ជកម្មបច្ចុប្បន្ន ។
ហេតុដូចនេះ សំរាប់ប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ការងារដែលទទួលបាននូវបទពិសោធថ្មី និងប្រាក់ចំណូលខ្ពស់ អាចចុះឈ្មោះនៅសាលាភាសាជប៉ុនដែលនៅជិតលោកអ្នក ។
ក្រុមហ៊ុន អាយ អាយ អេស ផ្តល់ជូនលក្ខណ និងអត្ថប្រយោជន៍ដូចខាងក្រោម លក្ខខណ្ឌនៃការជ្រើសរើសៈ
១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣២ឆ្នាំ
២. ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់
៣. ត្រូវមានអ្នកធានា ១នាក់
លក្ខណការងារៈ
១. ធ្វើការក្នុង១សប្តាហ៍ ត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ និង១ថ្ងៃធ្វើការ និងមានការធ្វើការថែមម៉ោង
២. ធ្វើការក្នុង ១ថ្ងៃ ៨ ម៉ោង
៣. ក្នុងអំឡុងពេលធ្វើការនៅជប៉ុន សិក្ខាកាមត្រូវរ៉ាប់រងដូចជា ថ្លៃស្នាក់នៅ ទឹក ភ្លើង ហ្គាស់ ធានារ៉ា់ប់រង
អត្ថប្រយោជន៍ដែលទទួលបានរួមមានៈ
១. ទទួលបានប្រាក់ខែគោលចាប់ពី $៨០០ ឡើងទៅ
២. ព្រមទាំងមានការធានារ៉ាប់រងអាយុជីវិតនិងការងារ
៣. កិច្វសន្យាការងារមានរយៈពេលចាប់ ១ឆ្នាំ ដល់ ៣ឆ្នាំ
៤. ផ្តល់ជូននូវសំបុត្រយន្តហោះ សំរាប់ការធ្វើដំណើរទៅធ្វើការងារនៅប្រទេសជប៉ុន
៥. ក្រុមហ៊ុនធានាថា ក្រោយពីចប់កិច្ចសន្យាការងារសិក្ខាកាមម្នាក់ៗនឹងទទួលបានប្រាក់យ៉ាងមិនតិចចំនួន $30,000 យកត្រឡប់មកស្រុកកំណើតវិញ ។
៦.
វគ្កទី២ គឺប្រទេសថៃ នៅពេលចាប់ផ្តើមធ្វើការអត្ថាធិប្បាយនៅ វគ្កទី២ សូមជួយធ្វើការអត្ថាធិប្បាយ ស្តីអំពីលក្ខខណ្ឌ និង អត្ថប្រយោជន៍ ដែល ពលករ ពលការិនី នឹងទទួលបាន អោយបានក្បោះក្បាយ គ្រប់ចំនុចទាំងអស់ ស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុន សំរាប់ការទៅបំរើការងារ នៅប្រទេសថៃ ដែលមានដូចខាងក្រោម៖ លក្ខខណ្ឌនៃការជ្រើសរើសៈ
១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ ឆ្នាំ
២. ត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ ប័ណ្ណស្នាក់នៅ ( មាន២ក្នុងចំណោម៣)
អត្ថប្រយោជន៍ដែលទទួលបានរួមមានៈ
១. ពលករ ពលការិនី មិនចាំបាច់បង់ប្រាក់រាប់រយដុល្លាជាមុន ដើម្បីចុះឈ្មោះទៅធ្វើការនៅប្រទេសថៃនោះទេ គ្រាន់តែបង់ប្រាក់ត្រឹមតែ $20 សំរាប់ការចុះឈ្មោះនឹងជ្រើសរើសប្រភេទ
រោងចក្រជាច្រើនដែលក្រុមហ៊ុនមាន ហើយបន្ទាប់ពី ពលករ ពលការិនីជ្រើសរើសរោងចក្ររួចហើយ ត្រូវរង់ចាំត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ នឹងបានចេញទៅធ្វើការនៅប្រទេសថៃ
ដូចបំណង។
៣. ទទួលបានប្រាក់ខែគោលចាប់ពី $300 ទៅដល់ $400 ដុល្លាឡើងទៅ។
៤. ធ្វើការក្នុង១សប្តាហ៍ ត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ និងមានការធ្វើការថែមម៉ោង ដែលអាច
ទទួលបានប្រាក់កំរៃជាច្រើនថែមទៀត។
៥.ការស្នាក់នៅ ទឹក ភ្លើង អាស្រយ័ទៅតាមថៅកែរោងចក្រ។
វគ្កទី៣ គឺប្រទេសម៉ាឡេស៊ី នៅពេលចាប់ផ្តើមធ្វើការអត្ថាធិប្បាយនៅ វគ្កទី៣ សូមជួយធ្វើការអត្ថាធិប្បាយស្តីអំពីលក្ខខណ្ឌ និង អត្ថប្រយោជន៍ ដែល ពលករ ពលការិនី នឹងទទួលបាន អោយបានក្បោះក្បាយ គ្រប់ចំនុចទាំងអស់ ស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុន សំរាប់ការទៅបំរើការងារ នៅប្រទេសម៉ាឡេស៊ី ដែលមានដូចខាងក្រោម៖
ប្រភេទការងារៈ ជាបុគ្គលិកក្រុមហ៊ុន ផ្នែក បោស ជូត សំអាត តាម ការិយាល័យធ្វើការ អគារពាណិជ្ជកម្ម ផ្សារទំនើប ។ល។
បញ្ចាក់ មិនមែនទៅបំរើការងារនិងស្នាក់នៅតាមផ្ទះនោះទេ។
លក្ខខណ្ឌនៃការជ្រើសរើសៈ
១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៨ ឆ្នាំ
២. ត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ ប័ណ្ណស្នាក់នៅ ( មាន២ក្នុងចំណោម៣)
អត្ថប្រយោជន៍ដែលទទួលបានរួមមានៈ
១. គ្មានការបង់ប្រាក់ ពេលមកចុះឈ្មោះដើម្បីទៅបំរើការងារនៅប្រទេសម៉ាឡេស៊ី។
២. ទទួលបានប្រាក់ខែគោលចាប់ពី $300 ទៅដល់ $350 ឡើងទៅ។
៣. ធ្វើការក្នុង១សប្តាហ៍ ត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ និងមានការធ្វើការថែមម៉ោងផងដែរ។
៤. កិច្វសន្យាការងារមានរយៈពេល៣ឆ្នាំ ព្រមទាំងមានការធានារ៉ាប់រងអាយុជីវិតនិងការងារ
៥. រាល់ថ្លៃរៀបចំឯកសារ និង សំបុត្រយន្តហោះ សំរាប់ការទៅធ្វើការងារនៅប្រទេសម៉ាឡេ
ស៊ី ក្រុមហ៊ុនជាអ្នកចេញថ្លៃចំណាយមុនទាំងអស់។
៦. ក្នុងអំឡុងពេលស្នាក់នៅក្នុងក្រុមហ៊ុន ពលការិនីម្នាក់ៗ នឹងទទួលបានប្រាក់
ឧបត្ថម្ភ សំរាប់ការចំណាយផ្ទាល់ខ្លួន ព្រមទាំងផ្តល់ជូននូវម្ហូបអាហារប្រចាំថ្ងៃផងដែរ។
៧. បំពេញការងារជាក្រុម ស្នាក់នៅជាក្រុមរួមគ្នា ផ្តល់ជូនម្ហូបអាហារប្រចាំថ្ងៃ និងមានមធ្យោ
បាយដឹកជញ្ជូន ក្នុងពេលបំរើធ្វើការងារ នៅក្នុងប្រទេសម៉ាឡេស៊ី។
IV. នៅវគ្គចុងក្រោយ៖ ពេលវាលាដែលនៅសល់ចុងម៉ោង គឺទុកនាទីនេះ សំរាប់ទទួលការ call ចូល និងសាកសួរព៌តមានផ្សេងៗ ពីសំណាក់ ពលករ ពលការិនី ឬប្រជាពលរដ្ឋទូទៅ។
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១៥
ជ.អគ្គនាយកក្រុមហ៊ុន IIS