ខេត្តកំពង់ធំ ៖ ទីតាំងជល់មាន់មួយកន្លែងដែលស្ថិតនៅស្រុក សន្ទុក ជាប់ព្រំប្រទល់ស្រុកស្ទឹងត្រង់បានគៀងគរប្រមូលផ្ដុំអ្នកភូមិនិងអ្នកមកពីទីរួមខេត្ត ក្រចេះ ខេត្តកំពង់ចាម នឹងកំពង់ធំ ព្រោះទីនោះជាទីប្រជុំព្រំប្រទល់ខេត្តទាំង3 តើលោក ហូរជាអ្នកណា ទើបបានហ៊ានបង្កើតល្បែងស៊ីសង មាន់ជល់ អាប៉ោង នឹងគៀងគរមនុស្សបានច្រើនបែបនេះ។
ជាក់ស្ដែងនៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2024នេះអង្គភាពសារព័ត៌មាន បានចុះទៅដល់ទីតាំងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងដែលស្ថិតនៅ ស្រុកសន្ទុក នឹងបានផ្តិតយករូបភាពនិងសកម្មភាពទាំងមូលនៅនឹងកន្លែងដែលមានរថយន្តនឹងម៉ូតូចូលទៅលេងជាច្រេីនគ្រឿង នឹងមានអ្នកយាមផ្លូវយ៉ាងម៉ត់ចត់។
តាមប្រភពអ្នកជល់មាន់នៅក្នុងទីតាំងសង្វៀននោះសូមមិនបញ្ចេញឈ្មោះបាននិយាយថា ទីតាំងល្បែងជល់មាន់នេះជល់ក្នុងមួយគូៗក្នុងចន្លោះពី 50 មុឺន 1លាន 2លានរហូរដល់ 8លានរៀល តើល្បែងសុីសងលេងធំបែបនេះមុននឹងអង្គភាពយើងខ្ញុំបានទៅដល់តើលោកមេប៉ុស្តិ៍ លោកអធិការ និង សមត្ថកិច្ចផ្សេងៗលោកបានជ្រាបឬអត់ ?
ករណីនេះទាល់តែអង្គភាពសារព័ត៌មាន ចុះទៅដល់នឹងបានផ្ដល់ព័ត៌មាននេះជូនទៅលោក អគ្គស្នងការរាជធានីភ្នំពេញ នឹង លោកអធិការទេីបលោកទទួលទានជ្រាប។
ក្រុមមជ្ឈដ្ឋានពលរដ្ឋនានាមើលឃើញថា តើឯណាទៅភូមិឃុំមានសុវត្ថិភាព បើនៅតែបន្តសកម្មភាពបង្កើត និង មិនបញ្ឈប់ល្បែងស៊ីសងទាំងនេះទេនឹងអាចមានចោរកម្ម ប្លន់សំលាប់ នឹង វិបត្តិសេដ្ឋកិច្ចគ្រួសារ ហិង្សា ដោយសារល្បែងស៊ីសងអស់ទាំងនេះជាមិនខាន។ នៅពេលដែលអង្គភាពយើងទៅដល់ស្របពេលដែលទីតាំងល្បែងមានមនុស្សកំពុងតែលេងច្រើន។
អង្គភាព ដេលីខ្មែរ បានខលទៅលោក អធិការ តែជាក់ស្ដែងលោកអធិការគាត់បាននិយាយថាគាត់និងរៀបកំលាំងចុះពិនិត្យទីតាំងល្បែងទាំងនោះ អង្គភាពយេីងខ្ញុំនឹងបន្ត ខ្លំមេីលថាតេីទីតាំងល្បែងទាំងនោះអាចបន្តលេងបានទៀត រឺ ក៏ប្តូរកន្លែងលេង រឺ បិទតែម្តង ។
ប្រជាពលរដ្ឋលើកឡើងថា អ្វីហួសចិត្តគឺសម្ថកិច្ចមិនមានចំណាត់ការដូចប្រសាសន៍ សម្តេចនាពេលកន្លងមក ហាក់បីដូចជាបណ្តែរបណ្ដោយ ឬ ក៏បេីកដៃឱ្យក្រុមអ្នកញៀនល្បែងសុីសងនិងមេល្បែងទាំងនោះលេងយ៉ាងអាណាធិបតេយ្យ ។
តាមប្រជាពលរដ្ឋនិយាយថា មេល្បែងអស់ទាំងនេះដូចជាមិនខ្លាចញញេីតសម្ថកិច្ច ប៉ូលីស ប៉េអឹម នឹងមន្រ្តីផ្សេងៗឡេីយ។
ប្រជាពលរដ្ឋរស់នៅ ភូមិបឹងគឺ ស្រុកសន្ទុកជាប់ព្រំប្រទល់ ស្រុកស្ទឹងត្រង់ ខេត្តកពង់ចាម មានការត្រេកអរជាខ្លាំងចំពោះអ្នកសារពត៌មាន នឹងចំណាត់ការរបស់លោក អគ្គស្នងការរាជធានីភ្នំពេញដែរបានដាក់បទបញ្ជាមកកំលាំងខេត្តអោយចុះពិនិត្យកន្លែងល្បែងសុីសងនៅចំណុចខាងលេីប្រជាពលរដ្ឋសំណូមពរទៅដល់សមត្ថកិច្ចមាន លោកមេប៉ុស្តិ៍ និង លោកអធិការស្រុក មេប៉េអឹមកងរាជអាវុធហត្ថស្រុក នឹង ខេត្ត និងគណៈបញ្ជាការឯកភាពស្រុក សូមធ្វើការទប់ស្កាត់និងមិនបណ្ដោយឲ្យមានល្បែង ស៊ីសងដែលប្រាសចាក់ពី ភូមិ ឃុំ មានសុវត្ថិភាពនិងសំណូមពរទៅដល់ លោកមេឃុំ សូមចូលរួមទប់ស្កាត់ល្បែងស៊ីសងផ្សេងៗទាំងអស់គ្នា។
ទន្ទឹមនិងនេះប្រជាពលរដ្ឋក៏សូមអរគុណទៅដល់លោកអគ្គស្នងការរាជធានីភ្នំពេញ គួរមានវិធានការនិងដាក់កម្លាំងឲ្យចុះពិនិត្យកន្លែងទីតាំង ជល់មាន់ និងអាប៉ោង ។
បន្ថែមពីនេះ លោកអគ្គស្នងការ គួរមានវិធានការយ៉ាងតឹងរឹងបំផុតនិងមិនបណ្ដោយឲ្យល្បែងនេះកើតមានម្ដងទៀតនៅលើទឹកដី ចំណុច អូរស្ងួត ភូមិបឹងគឺ ស្រុកសន្ទុក ខេត្តកំពង់ធំនេះទៀតឡេីយ។