នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរបស់ខ្លួន ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាពនៃទំនិញ នៅផ្សារសិរីសោភ័ណ្ឌ ស្ថិតក្នុងសង្កាត់ព្រះពន្លា ខេតបន្ទាយមានជ័យ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើសំណាកគំរូទំនិញហូបចុក ចំនួន ៧គំរូ ដែលរួមមាន ត្រសក់ជ្រក់ ខ្ទឹមជ្រក់ គ្រឿងសមុទ្រ ។ល។ ដើម្បីត្រួតពិនិត្យក្រែងមានការដាក់សារធាតុគីមីហាមឃាត់ក្នុងទំនិញទាំងនោះ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដែលជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយនោះឡើយ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យទិញចូលនូវទំនិញដែលមានស្លាកសញ្ញាត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងដាក់តាំងលក់ទំនិញឱ្យមានអនាម័យល្អ ដើម្បីលក់ជូនអ្នកប្រើប្រាស់ ជៀសវាងការបំពានច្បាប់និងបទប្បញ្ញត្តិជាធរមានជាយថាហេតុ៕







