លោក សយ សុភាព អ្នកអត្ថាធិប្បាយព័ត៌មានល្បីឈ្មោះនៅកម្ពុជានិងជាអគ្គនា យកកាសែតដើមអម្ពិលបានថ្លែងថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះវាងាប់បាត់ទៅហើយ។
ការលើកឡើងនេះធ្វើឡើង ក្នុងសេចក្តីថ្លែងអំណរគុណ សូមគោរពអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលបរិច្ចាគលុយ៥០ដុល្លារ ជួយរដ្ឋាភិបាលសម្រាប់មូលនិធិការពារព្រំដែន។
លោកលើកឡើងថា សូមអានរដ្ឋធម្មនុញនៃកម្ពុជា ២៤ តុលា ១៩៩៣។ មានតែការអភិវឌ្ឃន៏តំបន់ត្រីកោណនៃប្រទេសកម្ពុជា និង សហការតែប៉ុណ្ណោះ។
ពាក្យថា«ឥណ្ឌូចិន» ខ្មែរខ្លាចហើយព្រោះប្រវត្តិសាស្ត្រគឺវៀតណាមជាអ្នកបង្កើតចង់ត្រួតខ្មែរ «៣០ មិនា ១៩៣០»និង ឡាវ។ តែផែនការនេះបានបញ្ចប់អនុត្តរភាពហើយនៅថ្ងៃ «២៩ ធ្នូ ១៩៩៨» ក្រោមទស្សនៈវិជ្ជា«នយោបាយ ឈ្នះ ឈ្នះ» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង បានក្លាយទៅជាបុណ្យជាតិរបស់កម្ពុជាថែមទៀតផងកាលពីឆ្នាំ២០២៣។
អនាគតប្រសិនបើអ្នកនយោបាយប្រឆាំងយល់ព្រមទទួលស្គាល់នោះអ្វីៗខ្មែរនិយាយរកគ្នាបានគ្រប់ពេលនិងអាចលើកជំហររួមគ្នាដោះស្រាយបញ្ហាធំៗចំពោះជាតិ ប្រជារាស្ត្រ។
ខ្ញុំរួមចំណែក ៥០ដុល្លារ
