យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ Tu-160 របស់ប្រទេសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសវេណេស៊ុយអេឡា ក្រោយពីបានហោះហើរក្នុងរយៈចម្ងាយជាង១០០០០គីឡូម៉ែត្រ ឆ្លងកាត់មហាសាគរ អាត្លង់ទិក ។
យន្តហោះទម្លាក់គ្រាប់បែក Tu-160 របស់រុស្ស៊ី គឺជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងជាយន្តហោះចម្បាំងជាយុទ្ធរបស់រុស្ស៊ីផងដែរ ដែលការហោះហើររយៈចម្ងាយឆ្ងាយនេះ គឺជាការសាកល្បងកម្លាំង និងគុណភាពរបស់យន្តហោះមួយនេះ ។
មន្ត្រីការពារជាតិរុស្ស៊ីបានអោយដឹងថា ការចុះចតយន្តហោះចម្បាំងធុនធ្ងន់របស់រុស្ស៊ីនៅវេណេស៊ុយអេឡា គឺត្រូវបានធ្វើឡើងដើម្បីផ្តល់ទំនុកចិត្តដល់មេដឹកនាំរបស់ប្រទេសនេះ ក្នុងការធានាពីស្ថិរភាពសន្តិសុខនៅក្នុងប្រទេសមួយនេះ ៕