ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅរាជធានីភ្នំពេញ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក. រួមនឹងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ២ រូប រួមមាន លោកស្រី ប៉ឹង កល្យាណ និងលោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ១ សំណុំរឿង។

សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ចំនួន​ ២៥​ ០០០​ដុល្លារ​អាមេរិក​ តាំងពីឆ្នាំ​ ២០២២​ ហើយ​កន្លង​មក​ គូភាគីបាន​ព្យាយាមរកដំណោះស្រាយ​វិវាទ​នៅស្ថាប័នមួយចំនួនផងដែរ ទើបចុងក្រោយ វិវាទនេះត្រូវបានដាក់មក អ.ដ.ក.​ ដេីម្បីដោះស្រាយ​។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
IMG_6527