ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនទៀតដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងយ៉ាងគគ្រឹកគគ្រេង!

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត នៅតែបន្ត បើកលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។
ទីតាំងល្បែងសុីសងយីហោ(REMIX)នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយីហោ (REMIX) បើកអោយក្រុមញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃដោយរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានហាក់បណ្ដោយអោយក្រុមញៀនល្បែងសុីសងហ្គេមបាញ់ត្រីប្រមូលផ្តុំគ្នាចូលទៅលេងល្បែងសុីសងនៅទីតាំងខាងលើដោយមិនខ្លាចញញើតអ្វីទាំងអស់ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ ខែ ថ្ងៃ អោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានអស់ហើយទេដឹង? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនព្រមទប់ស្កាត់និងបង្ក្រាបនោះ។
ប្រជាពលរដ្ឋរស់ នៅមូលដ្ឋានខាងលើមានការព្រួយបារម្ភភ័យ ខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម លួច. ឆក់. ប្លន់.គាស់ផ្ទះគ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារជា ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋស្នើរសុំដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះ ផង ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងមន្រ្តីជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ខែ កញ្ញាឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាល រាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង.អោយបង្រ្កាបរាល់ល្បែងខុសច្បាប់គ្មានការលើកលែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។
កាលពីថ្ងៃទី១៨ កុម្ភ: ឆ្នាំ២០ ២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសចុះត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ី សងគ្រប់ប្រភេទ ផ្សងសំណាងដោយគ្មានការលើកលែង។
ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បែជាបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលមានយីហោ (REMIX) បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនធ្វើការទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាព អោយស្រប តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕