លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី “ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ” ជូនដល់វិនិយោគិនដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលរៀបចំនៅសណ្ឋាគារ អេមព្រីសអង្គរ រីសត និង ស្ប៉ា ខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស.២០២៤ ស្អែកនេះ ។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក ។