ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេធាវីស្វះស្វែងរកការធានាលោកស្រី ម៉េង វ៉ាន់ចូវ ឲ្យនៅក្រៅឃុំ ក្រោយកាណាដា ចាប់ខ្លួន

ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន លោកស្រី ម៉េង វ៉ាន់ចូវ កំពុងស្វះស្វែងរកការបង់ប្រាក់ធានាអោយនៅក្រៅឃុំ ក្រោយពីប៉ូលីរបស់ប្រទេសកាណាដា បានចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨នេះ ។

ប៉ូលីសកាណាដា បានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់អាមេរិក ដែលបានចោទប្រកាន់ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei រូបនេះ ពីបទរំលោភបំពានលើទណ្ឌកម្មរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ ។

ការចោទប្រកាន់របស់អាមេរិកលើលោកស្រី វ៉ាន់ចូវ ក៏ត្រូវបានធ្វើឡើងក្រោយពីលោកស្រី បានលក់ប្រព័ន្ធបច្ចេកវិទ្យាទៅអោយក្រុមហ៊ុន Sky com នៅប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០១៣កន្លងទៅ ៕