ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ណាំ វណ្ណារ៉ា មេប៉ុស្តិ៍នគរបាល ច្រក​ទ្វារ​អន្តរជាតិព្រំដែនបន្ទាយ​ចក្រី កាន់តំណែងដុះស្លែ ប្រព្រឹត្តអំពើពុករលួយ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវទៅលក់នៅវៀតណាម ព្រមទាំង ឈ្មួញវៀតណាមដឹកជញ្ជូនទំនិញផ្សេងៗ ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង 25/09/2024

ព្រៃវែង ÷ តាម​ការបញ្ជាក់ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​
តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច
បានឲ្យដឹងថា ទល់តែបង់លុយ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន ។​
រីឯ​ខាង​ភាគី​យួន​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើឲ្យ​ ខាតពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង។​
​ប្រភព​ពីក្រុមឈ្មួញ ដឹកជញ្ជួនស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានឲ្យដឹង​ទៀតថា ឈ្មួញខែ្មរចំណាយក្នុងមួយជេីងៗ អស់ចាប់ពី៣០០០០០រៀល ទៅ ៣៥០០០រៀល ទៅលេីសមត្ថកិច្ច​ពាក់ព័ន្ធច្រកនេះផងដែរ​។​
បញ្ហាដែលលោក មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រីហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ទេីបរក្សាតំណែងរហូតដល់បច្ចុប្បន្ន។
​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ​ ដែល​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ​
លោក សួន ម៉ាលីន អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ជា​បន្ទាន់​។​
​​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្តីអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផងដែរ ព្រោះ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​លក់​នៅ​ក្រៅប្រទេស មិន​តម្រូវឲ្យ​មាន​ការបង់​លុយ​ឡើយ​។​
​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ ព្រមទាំង​ ប្រជាពលរដ្ឋ​
បាន លើកឡើងថា ថ្មីៗ​នេះ​បែរ​ជា​មន្ត្រី​គយ តម្រូវ​ឲ្យ​ឈ្មួញខ្មែរ បង់លុយ​ក្នុង​ស្រូវ​មួយ​ រថយន្ត ១៥០០០រៀល​ ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រកព្រំដែន​ទៅ​ស្រុក​យួន ដែល​មន្ត្រី​គយ​មិនបាន​ធ្វើ​អ្វី​សោះ បើ​សរុបទាំងស្ថាប័នផ្សេងៗ គឺ​ស្រូវ​មួយ​រថយន្ត​ត្រូវ​ចំណាយ​អស់​ ៣៥០០០​រៀល​ជាការកំណត់។
​ហេតុនេះហើយ ទើប​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ​
ដឹក​ជញ្ជូន​ស្រូវ ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ពួកគាត់មិនសប្បាយចិត្ត ចំពោះប្រធានការិយាល័យ​គយ​ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី
ប្រេីមន្រ្តីក្រោមឱវាទរបស់ខ្លួន ចាំរាប់ក្បាលឡាន ។​
​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ លោក សួន មា៉លីន អភិបាលខេត្ត​ព្រៃវែង ពិនិត្យឡើងវិញ ជា​បន្ទាន់​
ព្រោះ​អំពើពុករលួយ​ និង​ទង្វើ​មិន​ប្រក្រតី​នៅ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ត្រូវបាន​លាតត្រដាង​។