ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវត លើត្បូង ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា «ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ» មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

សូមចូលរួមអបអរសាទ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពី ដួងចិត្តចំពោះ ឯកឧត្តម ដែល បានចូលរួមចំណែកក្នុងការកសាង ស្តារប្រទេសកម្ពុជាកម្ពុជា ឡើងវិញ រហូតទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យព័ត៌មាន សេរីភាពបញ្ចេញមតិ និងការ លើកតម្កើងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងតែងចូលរួម ការពារនិរន្តរភាពរាជានិយមនៃ

ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុម គ្រួសារ សព្ទសាធុការពរជ័យគ្រប់ប្រការ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី

ឯកឧត្តម ចៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជំទាវ