លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ លើក ឡើងពីតួនាទីសំខាន់ៗ របស់សភាពាណិជ្ជកម្មកម្ពុជាទាំងក្នុង និងលើឆាកអន្តរ ជាតិ ដោយលោកពន្យល់ថា សភាពាណិជ្ជកម្មកម្ពុជាកើតឡើង ដោយសារតែកម្ពុជាជា សមា ជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ។ ដូច្នោះរវាងរដ្ឋាភិបាល និងវិស័យឯក ជន តែងមានជំនួបដាច់ដោយឡែកៗពីគ្នា ដែលប្រទេសជាសមាជិកទាំងអស់តម្រូវឲ្យមាននសភាពាណិជ្ជកម្មក្នុងក្របខណ្ខអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ខអាស៊ានដូចអាស៊ានដូច គ្នា ដោយតម្រូវឲ្យមានបង្កើតសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។
លោកឧកញ៉ាបានមានប្រសាសន៍ថា«តួនាទីសភាពាណិជ្ជកម្មជា គឺបម្រើដល់វិស័យឯកជនទាំងក្នុងប្រទេស និងបណ្តាប្រទេស ដែលជាសមាជិកក្នុងក្រប ខណ្ខនៃអង្គការ ពាណិជ្ជកម្មពិភពលោក ហើយជារៀងរាល់ឆ្នាំប្រទេសជាសមាជិក អាស៊ានតែងមាន កិច្ចប្រជុំប្រចាំឆ្នាំមានឈ្មោះថា«កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន» ដើម្បីលើកឡើងពីបញ្ហា ការលំបាក និងបង្កើតរបៀបវារៈថ្មីៗ ដល់បណ្តាប្រទេសទាំង១០ ក្នុងគោលបំ ណងធ្វើយ៉ាងណារកវិធីសាស្រ្តដោះស្រាយបញ្ហាចំពោះមុខ»។
សម្រាប់ការងារក្នុងប្រទេសវិញ សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកវិស័យឯកជនជាដៃគួរក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយធ្វើឲ្យសភាពាណិជ្ជកម្មមានអទិភាព កាន់ តែច្រើន ក្នុងគំនិតផ្តួចផ្តើមការបង្កើតច្បាប់ ការចរចារ និងការអនុវត្តគោលនយោ បាយ របស់រាជរដ្ឋាភិបាល និងបើមានបញ្ហាកើតឡើងត្រូវដាក់សំណើរទៅរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយដល់វិស័យឯកជន។
លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ទៀតថា ដោយសារតែកន្លងមកយើងពិបាក ជួបគ្នា ទើបបានជាសម្តេចតេជោផ្តួចផ្តើមគំនិតបង្កើតយន្តការភាពជាដៃគូររវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចបានបង្កើតសហប្រធានក្រុមការងារចំនួន ១០ ដែលមានសមាជិកខាងសភាពាណិជ្ជកម្មចំនួន១០រូប និងសហប្រធានជាមួយរដ្ឋ មន្រ្តី ១០ ក្រសួងទៀត ហើយនៅឆ្នាំ២០១៩នេះ សម្តេចតេជោបានឯកភាពបង្កើតក្រុមការងារចំនួន៣ បន្ថែមទៀតផងដែរ។
យោងតាមសភាពាណិជ្ជកម្ម កិច្ចការងារសំខាន់មួយទៀត គឺបានបង្កើតយន្តការភាព ជាដៃគូរវាងគយនិងពន្ធដារ ដោយសារតែកន្លងមកមានការលំបាកមួយ ចំនួនដល់ វិស័យឯកជន ដើម្បីសម្រួលដល់ការនាំចេញនិងនាំចូលធ្វើយ៉ាងណាឲ្យការធ្វើពាណិជ្ជ កម្មមានប្រសិទ្ធភាពទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកឧកញ៉ា លឹម ហេង ពន្យល់ទៀតថា«កន្លងមករាល់បណ្តាអ្នកវិនិយោគមកពី បណ្តាប្រទេសផ្សេងៗតែងតែបង្កើតជំនួនពាណិជ្ជកម្មជាមួយ និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកដៃគួរពាណិជ្ជកម្មក្នុងស្រុក និងវិនិយោគថ្មីៗនៅកម្ពុជា ហើយហេតុដូច្នោះ សូមឲ្យបងប្អូនជាពាណិជ្ជករទាំងអស់អាចចូលជាសមាជិកនៃសភាពាណិជ្ជកម្មបានគឺនឹងផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដោយអាច ទាក់ទងមកការិយាល័យសភាពាណិជ្ជកម្មគ្រប់ម៉ោងធ្វើការ»។
សភាពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពីសភាពាណិជ្ជកម្ម ដែល បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៥ ដោយបានធ្វើវិសោធនកម្ម និង បទ បញ្ជាពាក់ព័ន្ធផ្សេងៗ ហើយបច្ចុប្បន្ននេះមានសមាជិកសរុបជាង៥ ពាន់ក្រុមហ៊ុន។
សភាពាណិជ្ជកម្ម គឺជាអង្គការដែលមានមូលដ្ឋានលើស្មារតីស្ម័គ្រចិត្ត និងជាស្ថាប័ន មិន រកប្រាក់ចំណេញដែលតំណាងឱ្យផលប្រយោជន៍វិស័យឯកជននៅក្នុងវិស័យពាណិជ្ជកម្មឧស្សាហកម្មឧស្សាហកម្ម សេវាកម្ម សិប្បកម្ម និងកសិកម្ម ហើយបច្ចុប្បន្នបានពង្រីក វិសាលភាពស្ទើរគ្រប់បណ្តាខេត្តក្រុង ដើម្បីសម្រួលដល់ព័ត៌មានស្តីពីការវិនិយោគ។
ចំពោះអាជីវកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូចមកពីស្ទើរគ្រប់វិជ្ជាជីវៈ នៅទូទាំងប្រទេស អាចចូលរួមក្នុងសភាពាណិជ្ជកម្មបាន ហើយសភាពាណិជ្ជកម្មធ្វើការ ដើម្បីធ្វើឱ្យសម្លេង របស់ពួកគេបានឮនិងរួមចំណែកដល់ប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជា ដូច្នេះនឹងធ្វើ ឲ្យបរិយាកាសធុរកិច្ចកាន់តែមានភាពស្និទ្ធស្នាលចំពោះអាជីវកម្ម។