នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោសាច់ គោពូជ និងគោទឹកដោះជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ពីសំណាក់ក្រុមហ៊ុន អាយ7 រ៉េនច៍ (ខេមបូឌា) ឯ.ក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយពីបានទទួលស្តាប់ការធ្វេីបទបង្ហាញរបស់ក្រុមហ៊ុនរួច រដ្ឋមន្ត្រី បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ សហការជាមួយក្រុមហ៊ុន សិក្សានិងរៀបចំផែនការអភិវឌ្ឍឱ្យបានជាក់លាក់និងច្បាស់លាស់ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះ ផ្ដល់ផលចំណេញ និងបង្កើនចំណូលដល់វិស័យកសិកម្ម ព្រមទាំងជួយបង្កើតការងារដល់ប្រជាជននៅក្នុងមូលដ្ឋាន៕