ខេត្តក្រចេះ ៖ សមត្ថកិច្ចចម្រុះចុះរឹបអូសរថយន្តសាំយ៉ុង និងឈើខុសច្បាប់របស់ឈ្មូញឈើធំលោកជុំវុទ្ធី”ហៅធីកាប៉ូ”នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ នៅចំណុចភូមិ-ឃុំសំបុក ស្រុកចិត្តបូរី ខេត្តក្រចេះ ខណៈក្រុមឈ្មួញបើបរក្នុងល្បឿនៗបានបណ្តាលឱ្យជ្រុលចង្កូតធ្លាក់ផ្លូវចុះចង្អូរទឹកផ្នែកខាងស្តាំរួមទាំងឈើនៅក្នុងរថយន្តពេញប្រៀប។
ក្នុងហេតុការណ៍ដែលក្រឡាប់រថយន្តដឹកឈើល្មើសច្បាប់របស់លោកជុំវុទ្ធី ១គ្រឿងនេះ នៅវេលាម៉ោងប្រមាណជា ១ និង៣០នាទីរំលងអាទ្រាធនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។នៅក្នុងហេតុការនោះដែរគេបានឃើញរថយន្តដឹកឈើខុសច្បាប់ ជាច្រើនគ្រឿងទៀត បាននឹងកំពុងធ្វើចរាចរណ៍ទៅមុខបន្តទៀតនៅលើផ្លូវជាតិលេខ7A នេះស្ថិតនៅចំណុចភូមិ
-ឃុំសំបុក ស្រុកចិត្តបូរី ខេត្តក្រចេះនេះ។
បន្សទាប់មកខាង មត្ថកិច្ចជំនាញក្រោយការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ កម្លាំងជំនាញបាននាំគ្នាប្រមូលឈើទាំងនោះ ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ដើម្បីយកទៅរក្សាទុកនិងចាត់វិធានការបន្តតាមនិតិវិធី។
ចំណែករថយន្តដឹកឈើប្រភេទសាំយ៉ុងពណ៌ ស គូថខៀវ ពាក់ស្លាក់លេខ, ក្រចេះ2A.0282 ត្រូវបានលោកអនុសេនីយ៍ឯក ប៊ុត នឿន អធិការស្រុកចិត្តបូរី យករថយន្តស្ទូតយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកចិត្តបូរី។
ប្រតិបត្តិការនិងរឹបអូសរថយន្តដឹកបទល្មើសព្រៃឈើរបស់លោកជុំវុទ្ធី ហៅធីកាប៉ូ ខាងលើនេះក៍មានការចូលរួមពីសំណាក់លោក តាន់ គឹមសួរ ផងដែរ។ ភ្លោលាមៗនោះលោក តាន់ គឹមសួរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ព្រឹកមិញនេះលោកបានបញ្ជាក់ថា សម្រាប់ក្រុមឈ្មួញឈ្មោះ ជុំវិទ្ធី (ហៅធីកាប៉ូ)រូបនេះលោកបានចុះធ្វើការស៊ើបអង្កេត់ឈ្មួញរូបនេះនៅក្នុងទឹកដីអូរគ្រៀងសែនជ័យរយៈពេលជាងមួយសប្តារណ៍កន្លែងមកហើយ។
លោកបានលកឡើងថា លោកនៅតែព្យាយាមរហូតមកដល់ថ្ងៃទី១៣ ឧសភានេះ លោកក៍បានដឹងដំរ៉ុយថា រថយន្តឈើល្មើសច្បាប់លោក ធីកាប៉ូ ចំនួន០៣គ្រឿង គឺនៅពេលពាក់កណ្តាលអាទ្រាធ ថ្ងៃទី១៣ នេះ គឺក្នុងចំណោម រថយន្តចំនួន៣គ្រឿង ដែលដឹកឈើល្មើសច្បាប់ទាំងនោះ គឺមាន០១គ្រឿង បានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចដីសំទានសង្គមកិច្ចឥន្ត្រីក្រហម ក្នុងឃុំសំបុក ស្រុកចិត្តបូរី លោកក៍ប្រញ៉ាប់មកដល់ទីតាំងក្រឡាប់ឡានឈើឈ្មួញឈើធំនេះភ្លាមតែម្តង។
ក្រោយពីលោក តាន់ គីមសួរ មកដល់ទីតាំង ក្រឡាប់ឡានដឹកឈើខុសច្បាប់របស់លោក ធីកាប់ ក្រុមបររវ៉ាកូនចៅលោកធីក៍បានជញ្ជូនឈើចេញពីរថយន្តដាក់នៅសំយ៉ាបផ្ទះប្រជាជននៅក្បែផ្លូវផ្នែកខាងឈ្វេងដៃ ចំណែករថយន្តដឹកឈើដែលក្រឡាប់ខ្ទិចមួយចំហៀងខាងស្តាំនោះ គេបានអូសយកទៅផ្លុងចោលនៅលើដីប្រជាពលរដ្ឋខាងស្តាំដៃ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យនិងធ្វើការស្រាវជ្រាវ លោក តាន់ គីមសួរ លោកបានធ្វើកំណត់ហេតុជាមួយមន្ត្រីក្រុមមន្ត្រីជំនាញយ៉ាងល្អិតល្អន់ហើយលោកនឹងកំពុងបន្តនិតិវិធីចាប់ខ្លួនលោកជុំវុទ្ធី(ហៅធីកាប៉ូ)និងអ្នកពាក់ព័ន្ធជាមួយឈ្មួញឈើខុសច្បាប់រូបនេះ ដើម្បីចាត់ការទៅតាមច្បាប់៕