ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥

ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥រៀបចំឡើងនៅសណ្ឋាគារ ហ្វៀរហ្វៀល បាយម៉ារៀ។ត

កិច្ចប្រជុំនេះ បានលើកយកនូវរបៀបវារៈសំខាន់ៗដូចជា៖
១ ប្រកាសសុពលភាពផ្លូវការនៃក្រុមប្រឹភ្សាភិបាល អាណត្តិទី៥ និងសុពលភាពកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥
២ ពិនិត្យ និងពិភាក្សាលើផែនការគោលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥
៣ ពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្ត ៣ ឆ្នាំ រប់ស់សហព័ន្ធស្រូវអង្ករកម្ពុជា និងផែនការថវិកា

ជាលទ្ធផល អង្គប្រជុំបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៣ ដោយទទួលបានសំឡេងបោះឆ្នោត ១០០% នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានចូលរួម។ កិច្ចប្រជុំត្រូវបានបញ្ចប់ទៅនាវេលាម៉ោង ៥ និង ៣០ នាទីល្ងាច នាថ្ងៃដដែល ប្រកបដោយលទ្ធផលផ្លែផ្កា និងសាមគ្គីភាព។