ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិភាក្សាការងារ ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងក្រុមការងារ វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ដឹកនាំដោយ លោក បណ្ឌិត Ichio MOTONO ប្រធានក្រុមការងារ នៃគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ នៃវិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់គ្រប់គ្រងរដ្ឋបាលកំពង់ផែ (The Project for Strengthening Capacity for Port Administration) ដែលផ្តោតសំខាន់ទៅលើ ការព្យាករណ៍បរិមាណតម្រូវការ នៃប្រភេទទំនិញ ដូចជា ទំនិញកុងតឺន័រ និងទំនិញចាក់ធារ ក្នុងឆ្នាំ ២០៥០ ការប៉ាន់ស្មាននៃតម្រូវការ នៃបរិមាណសម្បទានកំពង់ផែក្នុងពេលអនាគត ក្នុងតំបន់នីមួយៗ និងការសិក្សាវិភាគគំរូនូវ ជម្រើសកំពង់ផែ នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសាងសង់សម្រេចរួចរាល់។