ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៦

ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៦ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៥។
កម្មវិធីនេះ ក្រោមការដឹកនាំរបស់ លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោល និងគ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៥០រូប។