ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា កែវ មុំ និងវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យបញ្ញាសាស្ត្រ ផ្តល់អាហារូបករណ៍ ៣៥០កន្លែងដល់អ្នកខ្វះខាតសិក្សាអង់គ្លេសទូទៅដោយឥតគិតថ្លៃ

ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វូតគ្រុប និងវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យបញ្ញាសាស្ត្រ
ផ្តល់អាហារូបករណ៍ ៣៥០កន្លែងដល់អ្នកខ្វះខាតសិក្សាអង់គ្លេសទូទៅដោយឥតគិតថ្លៃ ។
ការផ្តល់អាហារូបករណ៍ សម្រាប់ការសិក្សាភាសាអង់គ្លេសទូទៅដោយឥតគិតថ្លៃ នៅវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាអូរឬស្សី គឺជូនដល់អ្នកមកពីគ្រួសារក្រីក្រ គ្រួសារយោធាពលី និងគ្រួសារជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានថៃមកលើកម្ពុជា គ្រួសារសមាជិកសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងគ្រួសារសមាជិកក្រុមហ៊ុន លីលី ផងដែរ។
នេះជាការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងក្រុមហ៊ុន លីលី ក្នុងចូលរួមលើកកម្ពស់វិស័យអប់រំកម្ពុជា។