ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតកាទាំងប្រាំពីរសន្តាន

ស្រុកកំចាយមារ:ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទំលាប់ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី១៣ ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ បានអញ្ជើញបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពនាចេតិយស្ថិតក្នុងបរិវេណគេហដ្ឋាននៃស្រុកកំណើត ឯកឧត្តមស្ថិតនៅក្នុងភូមិជាច ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តជាច វត្តថ្កូវ វត្តពោន វត្តសណ្តោកលិច និងវត្តសណ្តោកកើត សម្តេចឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រ និងចៅ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តជាច ចំនួន៥ លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលនានាបំរើអោយវិស័យព្រះពុទ្ធសាសនា។

ជាមួយគ្នានេះឯកឧត្តម និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃ៥អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០០ដុល្លារ រួមទាំងប្រគេនទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដល់វត្តទាំង៥ រួមមាន អង្ករ៥បេ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ទឹកដោះគោខាប់១កេសធំ ស្ករសរ១បេ តែ៥គីឡូក្រាម ត្រីខ១កេសធំមីជាតិ់៥កេសធំ និងប៊ីចេង១កេស។
សម្រាប់យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ បានរៀបចំអាហារសាមគ្គី១ពេល និងក្នុងម្នាក់ៗ ទទួលបានប្រេងកូឡា១ខ្លង និងថវិកា២ម៉ឺនរៀលផងដែរ។