ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាឲ្យគណៈប្រតិភូកងបញ្ជាការការពារព្រំដែនប្រចាំតំបន់ខេត្តចន្ទបុរី/ត្រាត ចូលជួបសម្តែងការគួរសមនិងពង្រីកសម្ពន្ធ័ភាព

នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ គណៈប្រតិភូកងទ័ពការពារព្រំដែននៃរាជាណាចក្រថៃ ប្រចាំតំបន់ខេត្តចន្ទបុរី/ត្រាត ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងនាមជាខេត្តជាប់ព្រំដែន ដើម្បីពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការលើការងារមួយចំនួនដូចជាការបង្ហាញពីសមានចិត្តចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ។

លោក.ឧត្តមនាវីត្រី សាយយ៉ាន់ អៃរ៉ារ៉ាត់ នាយសេនាធិការ បញ្ជាការការពារព្រំដែនខេត្តចន្ទបុរី -ត្រាត ប្រធានប្រតិភូបាន លើកឡើងថា ខេត្តព្រះសីហុ មានការរីកចំរើនលឿនគួរអោយកត់សំគាល់។

លោក.សាយយ៉ាន់ ក៏បានសម្ែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថា ជាថ្នាក់ដឹកនាំល្អបានធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់ថ្មីឆាបរហ័សក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ។

ទន្ទឹមនេះដែរគណៈប្រតិភូ បានស្នើសុំអោយខេត្តព្រះសីហនុ បន្តរួមសហការគ្នាជាមួយភាគីថៃក្នុងការរួមគ្នាសម្របសម្រួលដោះស្រាយនូវរាល់បទល្មើនានាដែលបានកើតឡើងតាមតំបន់ព្រំដែនរួមមានបទល្មើសនេសាទតាមសុទ្រ បទល្មើសគ្រឿងញៀន ការរត់ពន្ធអាវុធ ផងដែរ។
លោក ឧត្តមនាវីត្រីរលឹកថា ឯកឧត្តម យន្ត មីន គឺជាថ្នាក់ដឹកនាំល្អតាំងពីលោក នៅជាមេបញ្ជាការយោធានៅខេត្តកោះកុងម្លេះ ។កន្លងមក ឯកឧត្តម យន្ត មីន គឺជាមានទំនាក់ទំនងល្អប្រសើរជាមួយកងភាគីថៃតំបន់ ចន្ទបុរី/ត្រាត។

លោក គង់ វិតាណៈ អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍ចំពោះវត្តមានគណៈប្រតភូកងទព័ថៃដែលបានមកជួបសំដែងការគួរសមនាពេលនេះ។លោក មានប្រសាសបន៍ថា ក្នុងនាមអភិបាលខេត្តព្រះខេត្តព្រះសីហនុ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ រីករាយសហការជាមួយភាគីថៃដែលជាប្រទេសភូមិផងរបងជាមួយដើម្បីធ្វើការរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា។
តាមរយៈជំនួបនេះ ខេត្តព្រះសីហនុ មានរំពឹងថាសម្ពន្ធ័ភាពរវាងភាគីទាំងពីរនឹងកាន់តែធ្វើអោយមានភាពប្រសើរថែមទៀត។

លោក គង់ វិតាណៈ សង្ឃឹមថា សមត្ថកិច្ចនៅតាមតំបន់ព្រំដែននឹងរួមគ្នាដោះស្រាយដើម្បីការពារផលប្រយោជន៍ប្រជាជនទាំងពីរនិងបន្តកិច្ចសហការជាមួយគ្នាកាន់តែរឹងមាំទៀតនៅថ្ងៃអនាគត។