កំពង់ចាមនិងខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណៈកម្មាធិការកណ្តាលនិងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាលនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាចំនួន២ ស្តីអំពី កាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគតដែលរៀបចំឡើងដោយយុវជនគណប ក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេងស្ថិតនៅខេត្តកំពង់ចាមនិងខេត្តព្រៃវែង។
កម្មវិធីសិក្ខាសាលាទី១ គឺពេល ព្រឹកនៃថ្ងៃដដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ប៊ី អិន អាស៊ាន ក្នុងខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានអ្នកចូលរួមជាសហគ្រិនវ័យក្មេងរបស់គណបក្សខេត្ត និងក្រៅប្រព័ន្ធសរុបចំនួន ១៥០នាក់ និងនៅពេលរសៀលនៃថ្ងៃដដែលសិល្ខាសាលាទី២ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានវត្តមានអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សួន សុម៉ាលីន អនុប្រធានគណកម្មាធិការបក្ស និងជាប្រធានយុវជនខេត្តព្រៃវែង និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហេីយមានចំនួនអ្នកចូលរួមចំនួន ២៦០នាក់ ដែលជាសហគ្រិនវ័យក្មេង និងនិស្សិតមកពីសាលកវិទ្យាល័យជាតិជាសុឹមកំចាយមារ។
ក្នុងឱកាសនោះ ឯកឧត្ដម នុត អ៊ុនវ័នរ៉ា បានបង្ហាញអំពីការវិនិយោគផ្ទាល់ពីបរទេស(FDI) និងផលប្រយោជន៍នៃការចុះបញ្ជីគម្រោងវិនិយោគមានគុណវុឌ្ឍ នៅ CDC និងអនុគណកម្មការវិនិយោគខេត្ត។ បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ បង្ហាញពីការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេល អនាគត ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញ និងបន្តកំណេីនពីមួយឆ្នាំទៅមួយឆ្នាំតាមការព្យាករណ៍សេដ្ឋកិច្ច និងបានបង្ហាញឲ្យឃើញពីសារសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱការងារថ្មីៗជាដើម។
ជាមួយគ្នានោះ បន្ទាប់ពីបានធ្វើបទបង្ហាញអំពីម៉ូឌែលអាជីវកម្មខ្មែរពីសម័យអង្គររហូតមកដល់បច្ចុប្បន្នហេីយនឹងបានពន្យល់ដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តកំពង់ចាមនិងខេត្តព្រៃវែងដែរថា ការវិនិយោគ សម្រាប់អនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើ ទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាពជាដេីម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង”៕






































