ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១២:១៥ នាទីរសៀល ថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ លោកស្រី MIYAZAKI Katsura អនុប្រធានជាន់ខ្ពស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) អមដំណើរដោយលោក SANUI Kazumasa ប្រធានការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា និងសហការី នាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី ៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូរបស់ទីភ្នាក់ងារ JICA ក៏បានចូលទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីប្រតិបត្តិការអាជីវកម្ម ប្រកបដោយភាពមមាញឹក ជាពិសេស វឌ្ឍនភាព នៃការងារសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ កំពង់ផែក្រុងព្រះសីហនុ ។