ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងសហការី នាំអំណោយអំពូលភ្លេីងស៊ុលឡា ចំនួន 672គ្រឿង កុំព្យូទ័រ និងគ្រឿងបរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ

ឃុំទងត្រឡាច ខេត្តកំពង់ចាម: ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមដំណេីរ ដោយ លោក ពូន វណ្ណា និងលោក សេង ខាំងទៀង នាព្រឹកថ្ងៃអាទិត្យទី១០ខែឧសភាឆ្នាំ២០២៦នេះបាននាំអំណោយអំពូលភ្លេីងស៊ុលឡា ចំនួន 672គ្រឿង កុំព្យូទ័រ និងគ្រឿងបរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោ និង ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពិធីនេះរៀបចំឡើង ក្នុងបរិវេណវត្តជន្លាត់ដៃ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដេីម្បីជួលសម្រួលដល់ ក្មួយៗ ចៅៗ និងលោកតា លោកយាយ ក្នុងការធ្វេីដំណើរ ថ្ងៃនេះ អំពូល ភ្លេីងស៊ុលឡា ចំនួន672គ្រឿង បានយកមក ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសំណូមពរ សូមចូលរួមជួយថែរក្សាទាំងអស់គ្នា។