ភ្នំពេញ:នៅថ្ងៃសុក្រ-សៅរ៍ថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅរយៈពេល ៥ឆ្នាំ (២០២៦-២០៣០)។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ នៃ គ.ល.ក. អមដោយ លោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃ គ.ល.ក. និងមានការចូលរួមពី លោកទីប្រឹក្សាបច្ចេកទេស លោក-លោកស្រីប្រធាននាយកដ្ឋាន លោកប្រធានអង្គភាពសវនកម្ម និងមន្ត្រី នៃ អគ្គលេខាធិការដ្ឋាន គ.ល.ក.។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការអភិវឌ្ឍស្ថាប័ន ឆ្នាំ២០២១-២០៣០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., (២) ពិភាក្សាពីដំណោះស្រាយ និងកំណត់វិធានការ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យរយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) និង (៣) ពិភាក្សាអំពីការប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និង ពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លៀងក្នុងឱកាសនេះ, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ក៏បានរៀបចំសកម្មភាពកីឡា ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទេសចរណ៍ដោយការដើរចម្ងាយ ៨ គីឡូម៉ែត្រនៅក្នុងបរិវេណតំបន់ប្រាសាទអង្គរវត្ត។
——————————-
On Friday and Saturday, 8–9 May 2026, the General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) organized a meeting to review progress and discuss strategic directions for the five-year period 2026–2030.
The meeting was chaired by H.E. Dr. YETH Vinel, Secretary-General of the CGMC, accompanied by Major General SEN Sopheap, Deputy Secretary-General of the CGMC, with participation by technical advisors, directors of departments, the Head of the Internal Audit Unit, and officials of the General Secretariat of the CGMC.
The meeting was organized with the objectives of: (1) reviewing the progress and challenges in the implementation of the CGMC General Secretariat’s Institutional Development Plan 2021–2030; (2) discussing solutions and identifying measures for the preparation of the strategic plan and vision for the five-year period 2026–2030; and (3) discussing the commitment to continue the strict implementation of, and to strengthen cooperation with relevant entities in carrying out, Royal Government Command No. 01, dated 14 July 2025, on the campaign to eliminate online scams.
On this occasion, the General Secretariat of the CGMC also organized a sports activity to promote cultural and tourism interests through an 8-kilometer walk within the Angkor Wat temple area.





























