ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ចេញសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ចេញសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

ឆ្លៀតក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល បវរមហាប្រសើរគ្រប់ប្រការចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អបរិបូរណ៍ឡើងវិញ ឆាប់បានយាងនិវត្តន៍មកកាន់មាតុប្រទេស ដើម្បីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ ទូទាំងព្រះនគរ និងសូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ជាភិយ្យោភាពតរៀងទៅ។