ភ្នំពេញ:ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), ជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះ លេខាធិការដ្ឋាន គ.ប.ឆ.ប. នារសៀលថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ស្ថិតនៅក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការបន្តតាមនីវិធីជាធរមាន។
កិច្ចប្រជុំមានការចូលរួមពី អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ, តំណាងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ល.ក.។











