ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.»សហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) និងធនាគារ MB Cambodia រៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីប្រព័ន្ធផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង និងដំណោះស្រាយហិរញ្ញវត្ថុ»

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) និង ធនាគារ MB Cambodia បានរៀបចំសិក្ខាសាលាស្តីពី«ការយល់ដឹងអំពីប្រព័ន្ធផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង និងដំណោះស្រាយហិរញ្ញវត្ថុ» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គលដោយមានការធ្វើបទបង្ហាញដោយវាគ្មិនតំណាងអគ្គនាយកដ្ឋាន ក.ប.ប. សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង និង ធនាគារ MB Cambodia និងមានការចូលរួមដោយម្ចាស់អាជីវកម្មគ្រឿងសម្អាង និងបុគ្គលិក ធនាគារ MB Cambodia សរុបប្រមាណ ៧០រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងផ្នែកច្បាប់ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យគ្រឿងសម្អាង ដើម្បីអាចចៀសផុតនូវហានិភ័យនានា ក្នុងការបំពានច្បាប់ជាយថាហេតុណាមួយ និងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ។ សិក្ខាសាលានេះ បានផ្តោតលើប្រធានបទចំនួន ៣ រួមមាន ១.ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ២.ហានិភ័យក្នុងបំពាន និងវិធានការបង្ការ និង ៣.ដំណោះស្រាយហិរញ្ញវត្ថុ។