ភ្នំពេញ៖ឧកញ៉ាបណ្ឌិត លី រិទ្ធ ប្រធានក្រុមការងារតំបន់តូក្យូ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ» ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ស្របតាមច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ក្នុងនាមជាប្រធានតំបន់តូក្យូ និងសមាជិកនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ខ្ញុំជឿជាក់ថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី គឺជាមធ្យោបាយដ៏ត្រឹមត្រូវ មានទំនួលខុសត្រូវ និងស្របតាមគោលការណ៍នីតិរដ្ឋ ដែលនឹងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិរយៈពេលវែង។
សូមគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពម៉ឺងម៉ាត់ និងការគោរពច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិជាអាទិភាព។
#CPP #LYR #Cambodia #UNCLOS