កណ្តាល៖ ព្រឹកថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល ស្តីពី ”ការត្រៀមរៀបចំវេទិការសាធារណៈសម្រាប់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល”។
កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារកណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល មានការចូលរួមពី លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មាធិការទី៦ នៃព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្រ្តី និងកិច្ចការច្បាប់ ចំណុះក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន រួមទាំងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងសំពៅពូន ឯកឧត្តម លោកជំទាវ ប្រធានក្រុមចលនាទាំង១៣ ចំណុះក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល។ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន សរុប ២៩រូប។
បន្ទាប់ពីបទបង្ហាញ ឯកឧត្តម សាម៉ន បណ្ឌិត្យ ប្រធានក្រុមចលនាមហាជន បានលើកឡើងពីការស្រាវស្រាវលើបញ្ហាប្រឈមរបស់ប្រជាជនក្នុងក្រុងសំពៅពូន រួចមក ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម លោកជំទាវ ប្រធានសង្កាត់ទាំង៥ និងក្រុមចលនាទាំង១៣ ត្រូវសហការគ្នាស្រាវជ្រាវបញ្ហាឪ្យបានស៊ីជម្រៅ រួមជាមួយគណបក្សក្រុង និងគណបក្សមូលដ្ឋាន ដើម្បីរួមគ្នាគិត និងដោះស្រាយ។
ឯកឧត្តមបណ្ឌិតប្រធាន បានគាំទ្រ និងផ្តល់អនុសាសន៍ជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ក្នុងការរៀបផែនការ និងរៀបចំ វេទិការសាធារណៈ នាកំឡុងពេលឆាប់ៗខាងមុខនេះ៕





