ភ្នំពេញ៖សមាគមបណ្ដាញកសិករតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក (KIRI HIGHLAND HIERITAGE TRADING CO., LTD.) ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លាអាម៉េរិក ដល់ សមាគមបណ្ដាញកសិករតេជោ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
សមាគមបណ្ដាញកសិករតេជោ សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តទទួលបានកិច្ចសហការ និងការគាំទ្រពី លោក ជិន ជ័យាបុត្រ និងក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក នាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកួតប្រជែងបាន និងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។
សមាគមបណ្ដាញកសិករតេជោ សូមគោរពជូនពរ លោក ជិន ជ័យាបុត្រ អគ្គនាយក ក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក ក (KIRI HIGHLAND HIERITAGE TRADING CO., LTD.) ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។




